ចេញ​តម្លៃ Oppo F5 អ្នក​ជំនាញ Selfie នៅ​ប្រទេស​ជិតខាង​

F5 ជា​ការ​វិវត្ត​បន្ត​ពី​ម៉ូដែល F3 គ្រាន់​មាន​ការ​ពង្រឹង​មុខងារ​ថត​ Selfie កាន់​តែ​អស្ចារ្យ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​នៃ​ប្រព័ន្ធ AI លើ​មុខងារ Selfie Beautification។ ការ​បើក​ឲ្យ Pre-Order ក្នុង​ប្រទេស​ថៃ ​ចាប់​ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី ២ ដល់ ១០ វិច្ឆិកា ២០១៧ និង​មាន​លក់​ផ្លូវការ​នៅ​ថ្ងៃ​ទី ១១ ក្នុង​តម្លៃ​ប្រមាណ ៩ ៩០០ បាត ឬ​ជាង ២៩០ ដុល្លារ។​
F5 ជា​ស្មាតហ្វូន​អេក្រង់​ធំ ៦ អ៊ីញ ប្រភេទ​ផ្ទៃ​ពេញ​សមាមាត្រ ១៨:៩ កម្រិត FHD+ (2160x1080 ភីកសែល) ស្រោប​ដោយ​កញ្ចក់ Corning Gorilla Glass 5 និង​ដំណើរការ​លើ​ប្រព័ន្ធ Android 7.1 Nougat។
ប្រើ​ RAM ទំហំ 4GB អង្គ​ផ្ទុក 32GB មាន​កាមេរ៉ា​ក្រោយ 16MP និង​ខាង​មុខ 20MP មាន Aperture f/2.0។​ មុខងារ​សំខាន់ៗ​របស់ F5 រួម​មាន​ការ​ដោះ​សោយ​ដោយ​ប្រើ​ផ្ទៃ​មុខ, ការ​ស្កេន​ខ្ចៅ​ដៃ, មុខងារ AI Beauty, Slow Shutter និង Super Zoom ក៏​ដូច​ជា Eye Protection Mode, Screen off Gesture ជាដើម។​

ប្រភព៖ Sabay

Comments